ផ្ញើសំណួររបស់អ្នកមកពួកយើង!

បញ្ជាក់៖ ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកមិនត្រូវបានរក្សាទុក ឬចែករំលែកជាមួយភាគីទីបីណាមួយឡើយ  យុទ្ធនាការ ពីរនាក់បានហើយ នៅទីនេះដើម្បីជួយយុវនារីនិងយុវជននៅក្នុងប្រទេសកម្ពុជា អោយយល់ដឹងច្បាស់លាស់អំពីទំនាក់ទំនងនិងសុខភាពផ្លូវភេទ ក៏ដូចជាការការពារនិងជៀសវាងការមានផ្ទៃពោះដោយមិនបានគ្រោងទុក និងការរៀបចំផែនការអនាគត។

  ហើយអ្វីដែលល្អបំផុត​នោះ​គឺ ពួកយើងដឹងថាការនិយាយអំពីរឿងទាំងអស់នេះមិនមានភាពងាយស្រួលទេ ហើយពិបាកក្នុងការស្វែងរកព័ត៌មាន និងកន្លែងដែលអ្នកអាចទទួលបានការប្រឹក្សា។  នៅទីនេះ ពួកយើងកំពុងផ្តល់កន្លែងដែលអ្នកអាចទុកចិត្តបាន និងមានសុវត្ថិភាពក្នុងការសួរសំណួរផ្សេងៗ និងទទួលបានចម្លើយពីអ្នកជំនាញពិតប្រាកដ ។

  What is happening?

  There are many misconceptions amongst youth when it comes to sexual and reproductive health. This leads to youth taking risks and having unprotected sex. But becoming pregnant unexpectedly can have a major impact on your life and your future goals!

  0%

  Only 18% Of Sexually active youth reported using the modern contraception method

  0%

  31% of Sexually active youth reported using the traditional contraception method

  0%

  about 50% of Sexually active youths do not use modern contraception method

  ការពង្រឹងខ្លួនឯងជាមួយនឹងចំណេះដឹងត្រឹមត្រូវមានន័យថាអ្នកអាចធ្វើការសម្រេចចិត្តត្រឹមត្រូវសម្រាប់ខ្លួនអ្នក។ នេះរួមបញ្ចូលទាំងការដឹងពីរាងកាយរបស់អ្នក ការយល់ដឹងអំពីអារម្មណ៍ផ្លូវភេទ ការឆ្លើយតបនិងការនិយាយទៅកាន់ដៃគូ ការយល់ដឹង ពីការការពារខ្លួនពីការមានផ្ទៃពោះមិនបានគ្រោងទុក និងជំងឺកាមរោគជាដើម។

  តោះ!សាកល្បងឆ្លើយសំណួរ ដើម្បីយល់ដឹងពីសមត្ថភាពចំណេះដឹងរបស់អ្នកអំពីសុខភាពបន្តពូជ និងសុខភាពផ្លូវភេទដោយចុចប៊ូតុងខាងក្រោម!

  ការពិត​ និង ការយល់ខុស!

  តើ​អ្នក​ដឹង​​ថា ​ការ​យល់​ខុស​ច្រើន​បំផុត​ទាក់ទងនឹង​សុខភាព​ផ្លូវ​ភេទមានអ្វីខ្លះ? យើង​បាន​និយាយ​ជាមួយ​យុវជន​នៅកម្ពុជា ហើយ ​១០ ​ចំណុច​នេះត្រូវបាន​លើក​ឡើង​ជាញឹកញាប់​

  តើអ្នកណាគួរស្វែងយល់អំពីសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ?

  មនុស្សមួយចំនួនមានអារម្មណ៍ខ្មាស់អៀននៅពេលនិយាយអំពីសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ ជាពិសេសប្រសិនបើពួកគេមិនទាន់រៀបការ។ តើអ្នកគិតថានរណាខ្លះគួររៀនអំពីសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ? ហើយតើពេលណាជាពេលវេលាត្រឹមត្រូវដើម្បីចាប់ផ្តើមនិយាយអំពីរឿងនេះ?

  មធ្យោបាយងាយៗជៀសវាងការមានផ្ទៃពេាះ

  យើងនឹងពិភាក្សាជាមួយអ្នកជំនាញរបស់យើង ដើម្បីស្វែងយល់បន្ថែមអំពីរបៀបដែលល្អបំផុតដើម្បីជៀសវាងហានិភ័យនៃការមានផ្ទៃពោះដែលមិនចង់បាន។

  ហានិភ័យនៃជំងឺកាមរោគ និងការបង្ការ

  តើអ្នកដឹងពីជំងឺកាមរោគកម្រិតណា? តោះមកមើលការពិត និងរៀនពីរបៀបការពារខ្លួនអ្នក និងមនុស្សជាទីស្រលាញ់របស់អ្នក។

  ផលប៉ះពាល់ លើអនាគតរបស់ខ្ញុំ

  ប្រហែល​ជា​អ្នក​ចង់​បង្កើត​គ្រួសារ​នៅ​ថ្ងៃណា​មួយ ប៉ុន្តែ​សម្រាប់​ពេល​នេះ អ្នក​មាន​អាទិភាព​ផ្សេង​ទៀតដែលត្រូវបំពេញ។ ការ​ប្រើ​មធ្យោបាយពន្យារកំណើតគឺ​ជា​វិធី​មួយ​សម្រាប់​អ្នក​ក្នុង​ការ​គ្រប់​គ្រង។

  ការស្វែងរកប្រើប្រាស់មធ្យោបាយពន្យារកំណើត

  អ្នកបានជ្រើសរើស មធ្យោបាយពន្យារកំណើតទំនើប ដែលអ្នក ពេញ ចិត្ត ដូច្នេះដល់ពេលត្រូវស្វែងរកមធ្យោបាយដែលអ្នកបានជ្រើសរើសជាមួយអ្នកជំនាញ។

  ការសម្រេចចិត្តជ្រើសរើសមធ្យោបាយពន្យារកំណើត

  ប្រហែល​ជា​អ្នក​ចង់​បង្កើត​គ្រួសារ​នៅ​ថ្ងៃណា​មួយ ប៉ុន្តែ​សម្រាប់​ពេល​នេះ អ្នក​មាន​អាទិភាព​ផ្សេង​ទៀតដែលត្រូវបំពេញ។ ការ​ប្រើ​មធ្យោបាយពន្យារកំណើតគឺ​ជា​វិធី​មួយ​សម្រាប់​អ្នក​ក្នុង​ការ​គ្រប់​គ្រង។

  ចូរយើងស្វែងយល់អំពីសុខភាពផ្លូវភេទ និង សុខភាពបន្តពូជ

  មាន​ការ​យល់​ខុស​ជា​ច្រើន​ក្នុង​ចំណោម​យុវវ័យ​ពេល​និយាយ​ដល់​សុខភាព​ផ្លូវ​ភេទ និង​បន្ត​ពូជ។ នេះនាំឱ្យយុវជនប្រឈមនឹងហានិភ័យ និងការរួមភេទដោយមិនបានការពារ។ ប៉ុន្តែ​ការ​មាន​ផ្ទៃពោះ​ដោយ​មិន​នឹក​ស្មាន​ដល់​អាច​មាន​ឥទ្ធិពល​ខ្លាំង​ដល់​ជីវិត​និង​គោលដៅ​អនាគត​របស់​អ្នក!

  រៀនអំពី សុខភាពបន្តពូជ និងអ្នកដែលសកម្មផ្លូវភេទ

  សុខភាពផ្លូវភេទ និងបន្តពូជ (SRH) គឺជាផ្នែកមួយដ៏សំខាន់នៃសុខភាព និងសុខុមាលភាពទូទៅរបស់អ្នក។ វាជាសិទ្ធិមូលដ្ឋានរបស់មនុស្សគ្រប់រូបក្នុងការសម្រេចចិត្តថាតើនៅពេលណា និងជាមួយអ្នកណាដើម្បីរួមភេទ។ ហើយប្រសិនបើនៅពេលណា និងជាមួយអ្នកណាដើម្បីមានកូន វាត្រូវប្រាកដថា – គ្មានការរើសអើង ការបង្ខិតបង្ខំ និងអំពើហិង្សា។

  Risk of pregnancy and Prevention

  Teen pregnancy can result in a number of negative consequences. It is necessary to understand the associated risk and protective factors in order to appropriately implement prevention efforts. Risk factors encourage, or increase, behaviors that increase the likelihood of teen pregnancy, while protective factors decrease these behaviors.

  What are the MM's and why MM over TM?

  Modern methods of contraception include oral contraceptive pills, implants, injectables, contraceptive patch and vaginal ring, female and male condoms, female and male sterilization, vaginal barrier methods lactational amenorrhea method (LAM), emergency contraception pills.

  Risk of STI's and Prevention

  STIs are spread predominantly by sexual contact, including vaginal, anal and oral sex. Some STIs can also be transmitted from mother-to-child during pregnancy, childbirth, and breastfeeding. A person can have an STI without showing symptoms of the disease. Common symptoms of STIs include vaginal discharge, urethral discharge or burning in men, genital ulcers, and abdominal pain.

  ព័ត៌មានដែលបានផ្តល់នៅក្នុងគេហទំព័រនេះគឺអាចធ្វើទៅបានដោយជំនួយសប្បុរសរបស់ប្រជាជនអាមេរិក តាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID)។ ខ្លឹមសារគឺជាការទទួលខុសត្រូវរបស់អង្គការអន្តរជាតិបំរើសុខភាពប្រជាជន ហើយមិនបានឆ្លុះបញ្ចាំងពីទស្សនៈរបស់ USAID ឬ រដ្ឋាភិបាលសហរដ្ឋអាមេរិកទេ។

  Facebook