តើអ្នកណាគួរស្វែងយល់អំពីសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ?

តើសុខភាពផ្លូវភេទ និងសុខភាពបន្តពូជជាអ្វី?

សុខភាពផ្លូវភេទ និងសុខភាពបន្តពូជ គឺជាផ្នែកមួយនៃសុខភាព និងសុខុមាលភាពទូទៅរបស់អ្នក។ វារួមបញ្ចូលទាំងការដឹងពីរាងកាយរបស់អ្នក ការយល់ដឹងអំពីអារម្មណ៍ផ្លូវភេទ និងការឆ្លើយតប ការនិយាយទៅកាន់ដៃគូ ក៏ដូចជាការយល់ដឹង និងការទប់ស្កាត់ការមានគភ៌ និងជំងឺកាមរោគ។

មនុស្សមួយចំនួនមានអារម្មណ៍ខ្មាស់អៀននៅពេលនិយាយអំពីសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ ជាពិសេសប្រសិនបើពួកគេមិនទាន់រៀបការ។ តើអ្នកគិតថានរណាខ្លះគួររៀនអំពីសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ? ហើយតើពេលណាជាពេលវេលាត្រឹមត្រូវដើម្បីចាប់ផ្តើមនិយាយអំពីរឿងនេះ?

អ្នក​បាន​សួរ​សំណួរ​ហើយ!
ឥឡូវ​នេះ​ចុច​ដើម្បី​ដឹង​ថា​ តើ​អ្នក​ជំនាញ​របស់​យើង​បានឆ្លើយបែបណា​!

ហេតុអ្វីបានជាយុវជនគួរស្វែងយល់ពីសុខភាពផ្លូវភេទនិងសុខភាពបន្តពូជបើទោះបីពួកគាត់រៀបការឬមិនរៀបការ?

មនុស្សមួយចំនួនបាននិយាយថាស្ត្រីមិនគួររួមភេទមុនពេលរៀបការហើយខ្ញុំខ្លាចព្រោះខ្ញុំបានរួមភេទជាលើកដំបូងតើខ្ញុំគួរធ្វើយ៉ាងណា?

ខ្ញុំចង់ ប្រើប្រាស់កងដាក់ក្នុស្បូនតែខ្ញុំមិនដឹងគួរ និយាយជាមួយមិត្តប្រុសខ្ញុំបែបណា។ តើខ្ញុំគួរធ្វើយ៉ាងណា?

ព័ត៌មានដែលបានផ្តល់នៅក្នុងគេហទំព័រនេះគឺអាចធ្វើទៅបានដោយជំនួយសប្បុរសរបស់ប្រជាជនអាមេរិក តាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID)។ ខ្លឹមសារគឺជាការទទួលខុសត្រូវរបស់អង្គការអន្តរជាតិបំរើសុខភាពប្រជាជន ហើយមិនបានឆ្លុះបញ្ចាំងពីទស្សនៈរបស់ USAID ឬ រដ្ឋាភិបាលសហរដ្ឋអាមេរិកទេ។

Facebook