ការស្វែងរកប្រើប្រាស់មធ្យោបាយពន្យារកំណើត

អ្នក បាន ជ្រើសរើស មធ្យោបាយពន្យារកំណើតទំនើប ដែលអ្នក ពេញ ចិត្ត ដូច្នេះដល់ពេលត្រូវស្វែងរកមធ្យោបាយដែលអ្នកបានជ្រើសរើសជាមួយអ្នកជំនាញ។

ប្រហែលជាមានពេលណាមួយ ដែលដៃគូរបស់អ្នកមិនយល់ស្របនឹងគំនិតរបស់អ្នកក្នុងការប្រើប្រាស់មធ្យោបាយពន្យារកំណើតទំនើប ឬមិនចូលចិត្តនូវមធ្យោបាយពន្យារកំណើតណាមួយ ដែលអ្នកបានស្នើសុំ ។ក្នុងទំនាក់ទំនងស្នេហា កុំ​ពឹង​ផ្អែកតែលើ​ចំណេះ​ដឹង​របស់​ដៃគូ​អ្នកតែម្ខាង​! ប្រសិនបើអ្នកមានគោលដៅរួមគ្នាក្នុងការការពារការមានផ្ទៃពោះ និង/ឬជំងឺកាមរោគ នោះវាជាទំនួលខុសត្រូវរួមគ្នារវាងអ្នក និងដៃគូស្និតស្នាលរបស់អ្នក។

ដូច្នេះ អ្នក​បាន​ជ្រើសរើស​មធ្យោបាយពន្យារកំណើតទំនើប ដែលអ្នក​ពេញ​ចិត្ត។ នោះ​ជា​ដំណឹង​ល្អ! នេះគឺជាសំណួរពង្រាងមួយចំនួន ដែលអ្នកត្រូវសួរនៅពេលពិគ្រោះជាមួយអ្នកជំនាញសុខភាព ដើម្បីប្រាកដថាអ្នកកំពុងធ្វើការសម្រេចចិត្តត្រឹមត្រូវ ហើយប្រើមធ្យោបាយពន្យារកំណើតទំនើប ដែលអ្នកបានជ្រើសរើសបានត្រឹមត្រូវ។

អ្នកបានរៀនច្រើនអំពីទំនាក់ទំនងស្នេហា សុខភាពផ្លូវភេទ និងការជៀសវាងពីការមានគភ៌ដោយមិនបានគ្រោងទុក ប៉ុន្តែប្រហែលជាអ្នកមានសំណួរច្រើនទៀត ដែលអ្នកត្រូវការចម្លើយពីអ្នកជំនាញរបស់យើង។ ទាំងនេះ គឺជាប្រភពព័ត៌មានក្នុងស្រុកផ្សេងទៀត ដែលអាចទុកចិត្តបាន។ សូមចូលទៅកាន់គេហទំព័ររបស់ពួកគេ ឬធ្វើការណាត់ជួបជាមួយអ្នកផ្តល់សេវាថែទាំសុខភាព។

ព័ត៌មានដែលបានផ្តល់នៅក្នុងគេហទំព័រនេះគឺអាចធ្វើទៅបានដោយជំនួយសប្បុរសរបស់ប្រជាជនអាមេរិក តាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID)។ ខ្លឹមសារគឺជាការទទួលខុសត្រូវរបស់អង្គការអន្តរជាតិបំរើសុខភាពប្រជាជន ហើយមិនបានឆ្លុះបញ្ចាំងពីទស្សនៈរបស់ USAID ឬ រដ្ឋាភិបាលសហរដ្ឋអាមេរិកទេ។

Facebook