មធ្យោបាយងាយៗ​ជៀសវាងការមានផ្ទៃពេាះ

យើងនឹងពិភាក្សាជាមួយអ្នកជំនាញរបស់យើង ដើម្បីស្វែងយល់បន្ថែមអំពីរបៀបដែលល្អបំផុតដើម្បីជៀសវាង ហានិភ័យនៃការមានផ្ទៃពោះដែលមិនចង់បាន។

អ្នកប្រហែលជាបានដឹងអំពីមធ្យោបាយន្យារកំណើតដ៏ពេញនិយមទាំងនេះរួចហើយ ដូច្នេះ តោះ​មើល​មួយ​ណា​ដែល​មាន​ប្រសិទ្ធភាព​បំផុត​ក្នុង​ការ​ការពារ​ការ​មាន​ផ្ទៃពោះ។

អ្នក​បាន​សួរ​សំណួរ​ហើយ!
ឥឡូវ​នេះ​ចុច​ដើម្បី​ដឹង​ថា​ តើ​អ្នក​ជំនាញ​របស់​យើង​បានឆ្លើយបែបណា​!

អ្នកជំនាញសុខភាពបន្តពូជរបស់យើងនឹងពន្យល់ពីប្រសិទ្ធភាពនៃមធ្យោបាយពន្យារកំណើតបែបធម្មជាតិ គឺការចាក់ដឹងក្រៅពាង។ 

អ្នកទាំងអស់គ្នាដឹងពីរបៀបប្រើប្រាស់ស្រោមអនាម័យបែបណាដើម្បីធានាប្រសិទ្ធិភាពការពារការមានផ្ទៃពោះអត់?

មនុស្សជាច្រើនគិតថាការប្រើវិធីពន្យារកំណើតបែបអ័រម៉ូននឹងបណ្តាលឲ្យពិបាកមានកូននៅថ្ងៃអនាគត។ អ្នកជំនាញរបស់យើងនៅទីនេះដើម្បីផ្តល់ចម្លើយច្បាស់លាស់ ដូច្នេះអ្នកមិនចាំបាច់ព្រួយបារម្ភទៀតឡើយ។ 

យើងសូមណែនាំអ្នកឱ្យស្គាល់​មធ្យោបាយពន្យារកំណើតទំនើប ៦ ប្រភេទដែលពេញនិយមប្រើបំផុតក្នុងប្រទេសកម្ពុជា។ មធ្យោបាយនីមួយៗដំណើរការខុសគ្នាបន្តិចបន្តួច ហើយមានគុណសម្បត្តិ និងគុណវិបត្តិផ្សេងគ្នា។ នេះមានន័យថា វាមានសារៈសំខាន់ក្នុងការសិក្សាបន្ថែមអំពីមធ្យោបាយនីមួយៗ មុនពេលអ្នកស្វែងរកមធ្យោបាយណាមួយដែលសាកសមសម្រាប់អ្នក!

អ្នកប្រហែលជាធ្លាប់ឮមនុស្សមួយចំនួននិយាយអំពីការប្រើ «មធ្យោបាយដកលឹង្គចេញ(ចាក់ទឹកក្រៅពាង) និងមធ្យោបាយប្រតិទិន» ជាការបង្ការការមានផ្ទៃពោះ។ ប៉ុន្តែមធ្យោបាយទាំងនេះ គឺមានលក្ខណៈបុរាណ ហើយមានប្រសិទ្ធភាពតិចក្នុងការការពារការមានផ្ទៃពោះជាងមធ្យោបាយទំនើបៗជាច្រើនដែលយើងមានសព្វថ្ងៃនេះ។ កុំ​ប្រថុយ​នឹង​ការ​មាន​ផ្ទៃពោះ​នៅ​ពេល​ដែល​អ្នក​មិន​ទាន់​ត្រៀម​ខ្លួន​ដើម្បី​បង្កើត​គ្រួសារ។ សូមស្វែងរកមធ្យោបាយដ៏មានប្រសិទ្ធភាពណាមួយដែលសាកសមនឹងអ្នកខាងក្រោម!

Artboard 4

ចម្លើយរបស់អ្នកទាំងអស់គឺនៅទីនេះ! សំណួររបស់អ្នកត្រូវបានឆ្លើយដោយអ្នកជំនាញរបស់យើង ដើម្បីបញ្ជាក់ពីការយល់ច្រឡំណាមួយទៅលើការរួមភេទ សុខភាពបន្តពូជ និងទំនាក់ទំនង។

ព័ត៌មានដែលបានផ្តល់នៅក្នុងគេហទំព័រនេះគឺអាចធ្វើទៅបានដោយជំនួយសប្បុរសរបស់ប្រជាជនអាមេរិក តាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID)។ ខ្លឹមសារគឺជាការទទួលខុសត្រូវរបស់អង្គការអន្តរជាតិបំរើសុខភាពប្រជាជន ហើយមិនបានឆ្លុះបញ្ចាំងពីទស្សនៈរបស់ USAID ឬ រដ្ឋាភិបាលសហរដ្ឋអាមេរិកទេ។

Facebook