ពេលវេលាត្រឹមត្រូវ ដើម្បីចាប់ផ្តើមការអប់រំសុខភាពផ្លូវភេទគឺ៖
មូលហេតុ៖ មិនមានកាលបរិច្ឆេទជាក់លាក់ណាមួយ ដើម្បីចាប់ផ្តើមរៀនអំពីសុខភាពផ្លូវភេទរបស់អ្នកនោះទេ។ ផ្នែកសំខាន់គឺការទទួលបានព័ត៌មានពីប្រភពត្រឹមត្រូវដែលអ្នកអាចជឿទុកចិត្តបាន ដូចជាព័ត៌មានពី ពីរនាក់បានហើយ យុទ្ធនាការជាដើម។ ការរៀនអំពីសុខភាពផ្លូវភេទដំបូងនឹងរៀបចំអ្នកឲ្យមានចំណេះដឹងនៅពេលដែលអ្នកត្រូវការវានៅពេលណាមួយ។ ការពង្រឹងខ្លួនឯងជាមួយនឹងចំណេះដឹងត្រឹមត្រូវអំពីរាងកាយរបស់អ្នកមានន័យថា អ្នកអាចធ្វើការសម្រេចចិត្តត្រឹមត្រូវសម្រាប់ខ្លួនឯង។
តើអ្នកណាគួរដឹងអំពីមធ្យោបាយពន្យារកំណើតទំនើប?
មូលហេតុ៖ នេះគឺជាព័ត៌មានដែលគ្រប់គ្នាគួរតែដឹង ដូច្នេះនៅពេលនិយាយអំពីផែនការគ្រួសារ និងសុខភាពផ្លូវភេទ អ្នកអាចសម្រេចចិត្តថាមធ្យោបាយពន្យារកំណើតទំនើបមួយណាដែលអ្នកចង់ជ្រើសរើស។
អ្នកអាចមានផ្ទៃពោះបាន បើទោះជាអ្នកមិនបានរួមភេទដោយមិនបានការពារញឹកញាប់ក៏ដោយ។
មូលហេតុ៖ ការរួមភេទដោយមិនបានការពារណាមួយអាចនាំឱ្យមានផ្ទៃពោះ ទោះបីជាវាមិនបានកើតឡើងញឹកញាប់ប៉ុណ្ណាក៏ដោយ។
ការជ្រើសរើសប្រើកងដាក់ក្នុងស្បូន (IUD) នៅវ័យក្មេងនឹងធ្វើឱ្យអ្នកពិបាកក្នុងការមានផ្ទៃពោះនៅពេលអ្នកសម្រេចចិត្តថាអ្នកចង់មានកូន។
ហេតុផល៖ កងដាក់ក្នុងស្បូន (IUD) មិនប៉ះពាល់ដល់ការមានកូននាពេលអនាគតរបស់អ្នកទេ។ មិនមានការប្រឈមមុខនឹងការគ្មានកូនទេចំពោះស្ត្រីដែលប្រើកងដាក់ក្នុងស្បូន រួមទាំងស្ត្រីក្មេងនិងស្ត្រីដែលមិនទាន់មានកូនសោះ។
ការបន្តប្រើថ្នាំគ្រាប់នឹងធ្វើឱ្យអ្នកឡើងទម្ងន់ និងកាត់បន្ថយចំណង់ផ្លូវភេទ។
មូលហេតុ៖ មិនពិត។ រាងកាយរបស់មនុស្សគ្រប់រូបឆ្លើយតបខុសៗគ្នាចំពោះប្រភេទផ្សេងគ្នានៃការពន្យាកំណើត។ ផលរំខានអាចកើតមានឡើងតែបណ្តោះអាសន្ន និងចំពោះស្រ្តីមួយចំនួនប៉ុណ្ណោះ ប៉ុន្តែប្រសិនបើវាបន្ត អ្នកអាចពិភាក្សាជាមួយអ្នកផ្តល់សេវាដែលទទួលការបណ្តុះបណ្តាលត្រឹមត្រូវដែលអាចណែនាមធ្យោបាយពន្យារកំណើត្ត្រផ្សេងទៀត។
តើមធ្យោបាយីពន្យារកំណើតណាខ្លះដែលការពារជំងឺកាមរោគ?
មូលហេតុ៖ ស្រោមអនាម័យមានប្រសិទ្ធភាពខ្ពស់ក្នុងការការពារការចម្លងមេរោគអេដស៍ និងជំងឺកាមរោគផ្សេងៗ នៅពេលប្រើបានត្រឹមត្រូវរាល់ពេលរួមភេទ។ ថ្នាំគ្រាប់ពន្យារកំណើត ថ្នាំចាក់ពន្យារកំណើត ឬកងដាក់ក្នុងស្បូន (IUD) មិនអាចការពារជំងឺកាមរោគបានទេ។
តើខ្ញុំអាចប្រើស្រោមអនាម័យដដែលបានប៉ុន្មានដង?
មូលហេតុ៖ អ្នកអាចប្រើស្រោមអនាម័យបានតែម្តង។ អ្នកត្រូវតែប្រើស្រោមអនាម័យថ្មីជានិច្ចរាល់ពេលរួមភេទ ដើម្បីការពារការឆ្លងជំងឹជំងឺកាមរោគ/អេដស៍ និងការមានផ្ទៃពោះ។ ត្រូវប្រាកដផងដែរថា មុននឹងប្រើស្រោមអនាម័យាវាមិនទាន់ផុតកំណត់ ហើយការវេចខ្ចប់មិនខូច។
តើថ្នាំគ្រាប់ការពារកំណើតបន្ទាន់ (ECP) ជាថ្នាំរំលូតកូនឬ?
មូលហេតុ៖ ទេ! ថ្នាំគ្រាប់ការពារកំណើតបន្ទាន់ (ECPs) មិនមែនជាថ្នាំរំលូតកូនទេ។ ថ្នាំគ្រាប់ការពារកំណើតបន្ទាន់ (ECPs) គឺជាថ្នាំគ្រាប់ដែលការពារការមានផ្ទៃពោះ ប្រសិនបើលេបក្នុងរយៈពេល 72 ម៉ោងដំបូងនៃការរួមភេទដោយមិនបានការពារ។
តើអ្នកណាអាចប្រើថ្នាំគ្រាប់ការពាររកំណើតបន្ទាន់ (ECP)?
មូលហេតុ៖ ថ្នាំគ្រាប់ការពារយាកំណើតបន្ទាន់ ECP អាចប្រើបានដោយស្ត្រីណាក៏ដោយដែលគាត់មានការរួមភេទ ហើយចង់ជៀសវាងការមានផ្ទៃពោះ មិនថាគាត់មានអាយុប៉ុន្មាននោះទេ។
នៅពេលដែលអ្នកកំពុងមានទំនាក់ទំនងស្នេហា អ្នកមិនអាចនិយាយថា "ទេ" នៅពេលដែលដៃគូរបស់អ្នកសុំរួមភេទ។
មូលហេតុ៖ អ្នកអាចនិយាយថា "ទេ" នៅពេលណាក៏បាន ប្រសិនបើអ្នកមិនចង់រួមភេទ ព្រោះគ្មាននរណាម្នាក់អាចជាម្ចាស់រាងកាយរបស់អ្នកបានទេ។ នៅពេលនិយាយអំពីការយល់ព្រមរបស់អ្នក វាមានន័យថាអ្នកយល់ព្រមដោយសេរីចំពោះការរួមភេទ ឬសកម្មភាពផ្លូវភេទ។ អំពើហឹង្សាផ្លូវភេទ គឺជាពេលដែលនរណាម្នាក់រួមភេទ ឬធ្វើរឿងផ្លូវភេទជាមួយអ្នកដោយគ្មានការយល់ព្រមពីអ្នក។ ប្រសិនបើអ្នកជួបប្រទះអំពើហិង្សាផ្លូវភេទគ្រប់ប្រភេទ សូមអ្នកធ្វើការទំនាក់ទំនងទៅនគរបាល ឬអ្នកផ្តល់សេវាវេជ្ជសាស្រ្តសម្រាប់ការគាំទ្រ។
ស្ត្រីមិនគួរនិយាយអំពីសុខភាពបន្តពូជ និងសុខភាពផ្លូវភេទ ដោយបើកចំហនោះទេ។
មូលហេតុ៖ សុខភាពបន្តពូជ និងសុខភាពផ្លូវភេទ គួរតែត្រូវបាននិយាយដោយបើកចំហ ព្រោះថាគ្រប់បុគ្គលរួមទាំងស្ត្រីមានសិទ្ធិទទួលបានព័ត៌មានសុខភាពន្តពូជ និងសុខភាពផ្លូវភេទ ប្រកបដោយគុណភាព និងការថែទាំសុខភាព ដើម្បីធ្វើការជ្រើសរើសជម្រើសបន្តពូជ និងការទទួលបានព័ត៌មានដោយសេរី។
វាជាការប្រសើរក្នុងការទុកការសម្រេចចិត្តលើការពន្យារកំណើតដល់បុរសដោយសារតែពួកគេដឹងច្បាស់ជាងគេ។
មូលហេតុ៖ ការដឹងអំពីការពន្យារកំណើត គឺជាទំនួលខុសត្រូវរបស់មនុស្សគ្រប់រូប។ វាមានសារៈសំខាន់ដូចគ្នាសម្រាប់បុរស និងស្ត្រីខ្លួនឯងក្នុងការការពារខ្លួនពីការមានគភ៌ដោយមិនបានគ្រោងទុក ដូច្នេះហើយពួកគេគួរតែទទួលខុសត្រូវស្មើគ្នាក្នុងដំណើរការធ្វើការសម្រេចចិត្ត។
ការនិយាយអំពីសុខភាពបន្តពូជ និងសុខភាពផ្លូវភេទ មានន័យថាអ្នកសកម្មផ្លូវភេទ។
មូលហេតុ៖ ការនិយាយ ឬដឹងអំពីសុខភាពបន្តពូជ និងសុខភាពផ្លូវភេទ មិនមានន័យថាអ្នកសកម្មផ្លូវភេទនោះទេ។ ទោះជាយ៉ាងណាក៏ដោយ ការរៀនអំពីសុខភាពបន្តពូជ និងសុខភាពផ្លូវភេទ ដំបូងនឹងរៀបចំអ្នកជាមួយនឹងចំណេះដឹងនៅពេលដែលអ្នកត្រូវការវានៅពេលណាមួយ - មុនពេលរៀបការ ឬក្រោយ។
មធ្យោបាយដកលិង្គចេញ និងមធ្យោបាយប្រតិទិនដំណើរការបានល្អគ្រប់គ្រាន់ដើម្បីការពារការមានផ្ទៃពោះ
មូលហេតុ៖ មធ្យោបាយដកលិង្គចេញ និងមធ្យោបាយប្រតិទិនគឺទៅនឹងការមានផ្ទៃពោះ ព្រោះវាមិនមានប្រសិទ្ធិភាពគ្រប់ពេលនោះទេ។ មានតែការប្រើប្រាស់មធ្យោបាយពន្យាកំណើត្រ្តទំនើបឲ្យបានត្រឹមត្រូវប៉ុណ្ណោះទើបជាជំរើសដ៏ល្អបំផុតដើម្បីការពារពីការមានផ្ទៃពោះ និងជំងឺកាមរោគ។
តើវិធីពន្យារកំណើតទំនើបណាខ្លះដែលបុរសអាចប្រើប្រាស់ដើម្បីពន្យារកំណើត?
មូលហេតុ៖ ស្រោមអនាម័យមានប្រសិទ្ធភាពខ្ពស់ក្នុងការការពារការចម្លងមេរោគអេដស៍ និងជំងឺកាមរោគផ្សេងៗ នៅពេលប្រើប្រាស់ត្រឹមត្រូវរាល់ពេលរួមភេទ។
60% នៃយុវជនដែលសកម្មផ្លូវភេទរាយការណ៍ថាបានប្រើប្រាស់មធ្យោបាយត្រពន្យារកំណើតទំនើប
មូលហេតុ៖ មានតែ 18% នៃយុវជនដែលសកម្មផ្លូវភេទរាយការណ៍ដោយប្រើប្រាស់ស្រោមអនាម័យជាមធ្យោបាយពន្យារកំណើត្នេះបើយោងតាមតួលេខរបស់ CDHS (2014)។ កង្វះចណេះដឹង និងការប្រើប្រាស់នៃមធ្យោបាយពន្យារកំណើតទំនើបនៅមានកំរិតទាបនេះហើយ ដែលនាំឱ្យមានបញ្ហាសុខភាពបន្តពូជ និងសុខភាពផ្លូវភេទ រួមទាំងជំងឺកាមរោគ និងមេរោគអេដស៍/ជំងឺអេដស៍ ការមានផ្ទៃពោះដែលមិនចង់បាន ជំងឺទាក់ទងនឹងការមានផ្ទៃពោះ និងការរំលូតកូនដែលមិនមានសុវត្ថិភាព។
Share your Results: